កុំចុះចាញ់!

S
ការប្រកួតកីឡា
បើសិនជាពេលវេលានៃការប្រកួតមិនទាន់ចប់ យើងមិនត្រូវគិតថាចាញ់គេនោះទេ ព្រោះថា ពេលវេលាដែលនៅសល់តែបន្តិចបន្តួចនោះ ក៏អាចត្រឡប់ទៅជាឈ្នះវិញបានដែរ។ សូមឲ្យតែប្រើពេលវេលាដែលនៅសេសសល់ក្នុងការប្រកួតឲ្យអស់ពីសមត្ថភាព ដោយមិនព្រមចុះចាញ់ងាយៗ បើទោះជាយើងបាត់បង់ឪកាស ឬបាត់បង់ពេលវេលាដែលនៅសល់មិនដល់មួយនាទីក៏ដោយ។

ជីវិតរបស់យើង
ជីវិតរបស់យើងក៏ដូចគ្នាដែរ ដរាបណាយើងនៅមានជីវិត សូមកំុទាន់ចុះចាញ់ងាយៗឲ្យសោះ។ កំុគិតថា ហេតុអ្វីក៏ខ្ញុំមិនមានបាននឹងគេ? ហេតុអ្វីក៏ខ្ញំុទៅមិនរួច? ហេតុអ្វីក៏ខ្ញុំបង្ករឿងនេះឡើង? ។ល។ សូមគិតឡើងវិញម្តងទៀត ពីពេលវេលាដែលយើងធ្លាប់ធ្វើខុសកន្លលមក ហើយក្រោកឡើង តស៊ូជាថ្មីឡើងវិញ ព្រមទាំងផ្តល់កម្លាំងចិត្តឲ្យខ្លួនឯងជាជានិច្ចថា "គ្រប់យ៉ាងពិតជាអាចចាប់ផ្តើមសាជាថ្មីឡើងវិញបាន ហើយអាចធ្វើបានប្រសើរជាងមុនទៀត"។ 

ដំណោះស្រាយ
បន្ទាប់មក ត្រៀមខ្លួននឹងដោះស្រាយបញ្ហាខុសឆ្គងរបស់យើង ដោយការរៀនសូត្រ ស្វែងយល់ពីបទពិសោធ និងតស៊ូពុះពារដោយឥតរាថយ ដើម្បីធ្វើឲ្យបានសម្រេច។

សូមអរគុណ! 

Comments