អំពើល្អ

S
មនុស្សម្នាក់ៗតែងប្រាថ្នាចង់ជួបមនុស្សល្អ ហេតុការល្អ សេចក្តីសុខសាន្តនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ដើម្បីបានជួបនឹងរឿងល្អៗបែបនេះ យើងម្នាក់ៗក៏ត្រូវធ្វើល្អផងដែរ ដូចពាក្យទំនាមមួយឃ្លាបានពោលថា "ព្រួសអ្វី ច្រូតបាននឹង"។ 

លោកអ្នកបងប្អូន! បើយើងព្រួសស្រូវ យើងនឹងច្រូតបានស្រូវ តែបើយើងព្រួសស្រង៉ែ យើងនឹងច្រូតបានស្រង៉ែ ដូចគ្នាដែរបើយើងព្រួសអំពើល្អ យើងនឹងច្រូតបានអំពើល្អ គឺមិនចាំបាច់ទទួលជាតិក្រោយនោះទេ គឺជាតិនេះតែម្តង។ 

អំពើល្អដែលយើងបានសាងនៅពេលនេះ ពិតជាមិនសាបសូន្យ នោះឡើយ ព្រោះវាមានតម្លៃមិនអាចកាត់ថ្លៃបានទេ។ អំពើល្អ នឹងនាំយើងឲ្យមានកេរ្តិ៍ឈ្មោះល្អ អ្នកផងគោរពរាប់អាន គេមិនមែនសរសើរ និងឲ្យតម្លៃយើងតែប៉ុណ្ណោះទេ គឺសរសើរ និងឲ្យតម្លៃដល់ពូជពង្សវង្សត្រកូលរបស់យើងទៀតផង។

សូមអរគុណ!

Comments