តើមាននរណាម្នាក់ធំដឹងក្តីឡើង ដោយមិនឆ្លងកាត់អតីតកាលដែរឬទេ? តើមាននរណាម្នាក់អាចឆ្លើយនឹងសំណួរនេះបានដែរឬទេ? មែនហើយ! គ្រប់រូប មនុស្សសត្វ នៅក្នុងលោកយើងនេះ សុទ្ធសឹងតែត្រូវបានឆ្លងកាត់នូវកាលទាំងបីគឺ អតីតកាល បច្ចុប្បន្នកាល និង អនាគតកាល។ ដោយឡែកមនុស្សគ្រប់រូបមិនអាចដឹងមុនបានឡើយថា អនាគតរបស់របស់ពួកគេគ្រប់គ្នាវានឹងទៅជាយ៉ាងណា។ រឿងតែមួយគត់ដែលមនុស្សគ្រប់គ្នាអាចដឹងសម្រាប់អនាគតកាល គឺសេចក្តីស្លាប់។ មនុស្សគ្រប់រូបនឹងត្រូវស្លាប់ដោយជៀសមិនផុត។ តើលោកអ្នកធ្លាប់ឮដែរទេថា "អតីតកាលជាមេរៀន បច្ចុប្បន្នជាស្ពាន អនាគតជាត្រើយ?" សម្រាប់ខ្ញុំ ខ្ញុំយល់ស្របតាមគំនិតនេះ។
សូមអរគុណ!

