តើយើងគ្រប់គ្រងកំហឹងដោយរបៀបណា?
គោលបំណងនៃការគ្រប់គ្រងកំហឹង មិនមែនមានន័យថាយើងព្យាយាមលាក់បាំងកំហឹងទុកក្នុងចិត្តឲ្យកាន់តែគ្រាំគ្រាឡើងៗនោះទេ តែជារបៀបយល់ពីអារម្មណ៍មួយនេះឲ្យបានច្បាស់ និងយល់ឲ្យច្បាស់ពីមូលហេតុដែលបណ្តាលឲ្យមានកំហឹងបែបនេះកើតឡើង។ ម្យ៉ាងទៀត ត្រូវទប់កុំឲ្យកំហឹងបញ្ចេញជាសកម្មភាពណាមួយដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងខ្លួនឯង។ ពេលយើងគ្រប់គ្រងវាបាន យើងមិនត្រឹមតែទទួលបានផលល្អតែប៉ុណ្ណោះទេ គឺថែមទាំងអាចមានសមត្ថភាពក្នុងការគ្រប់គ្រងកំហឹងទៀតផង។
ខាងក្រោមនេះ ជាវិធីខ្លះៗដែលយើងអាចយកទៅអនុវត្តបានក្នុងការគ្រប់គ្រងកំហឹង៖
១. គិតមុនចាំនិយាយតាមក្រោយ
២. បញ្ចេញអារម្មណ៍មិនពេញចិត្តនៅពេលដែលចិត្តយើងត្រជាក់ហើយ
៣. ដើរចេញ
៤. ធ្វើចិត្តឲ្យត្រជាក់
៥. រកវិធីដោះស្រាយឲ្យបានល្អ
៦. សើចច្រើនចម្រើនអាយុ
៧. រៀនបន្ធូរអារម្មណ៍
៨. រកជំនួយ
៩. រៀនពីសិល្បៈក្នុងការគ្រប់គ្រងអារម្មណ៍
។ល។
សូមអរគុណ!


អត្ថបទល្អសូមអោយមានការចែករំលែកបន្ថរទៀត