ពេលតាវៅស្រឡាញ់គ្នា វាតែងហើរឆ្វែលរកសម្បុកក្អែក ព្រោះវាគ្មានសម្បុកសម្រាប់ពងទេ។
ពេលវាពងចេញមក វាលបយកពងរបស់វាទៅដាក់ក្នុងសម្បុកក្អែកដែរ ហើយវាក៏ហើរចោលបាត់ទៅ។
ក្អែកក្រាបពងយូរៗទៅ ក៏ញាស់ចេញមក វាប្រឹងរកចំណីចិញ្ចឹមកូនវាណាស់ រហូតកូនដុះស្លាបធំឡើង វាសម្លឹងមើលកូនមួយ វាឆ្ងល់ថា "ហេតុអ្វីបានជាកូននេះមានសម្បុរ មានរូបរាងមិនដូចអញ?" វាក៏សម្រេចចិត្តបណ្តេញកូននោះចេញពីសម្បុក។
នេះជារឿងពិតមួយរវាងសត្វតាវៅ និងសត្វក្អែក!
សូមមិត្តអ្នកអានទាំងអស់ មេត្តាជួយពិចារណា និងផ្តល់ជាមតិសម្រាប់ជាគតិលោកដល់រឿងនេះផង។
សូមអរគុណ!

