ការរស់នៅក្នុងសន្តិភាព គឺជាការរស់នៅប្រកបដោយសុខដុមរមនាជាមួយខ្លួនឯង អ្នកដទៃ និងអ្វីៗទាំងអស់ដែលនៅជំុវិញយើង។
ខាងក្រោមនេះគឺជាគំនិតមួយក្នុងគំនិតដ៏ច្រើនរបស់ខ្ញុំបាទ ដែលចង់ចែកជូនលោកអ្នកជាចំណេះដឹង ហើយទុកគ្រាន់ប្រើប្រាស់ពេលត្រូវការ៖
*ការរស់នៅក្នុងសន្តិភាពត្រូវមានដំណើរការពីរយ៉ាង
១. ដំណើការខាងក្រៅ
- ដំណើការខាងក្រៅមានន័យថា:
ការរស់នៅក្នុងសន្តិភាព គឺជាផ្លូវនៃជីវិតដែលយើងត្រូវចេះគោរពគ្នា និងស្រឡាញ់គ្នាទៅវិញទៅមក បើទោះបីជាយើងមានវប្បធម៌ សាសនា និងនយោបាយខុសគ្នាក៏ដោយ។
២. ដំណើរការខាងក្នុង
- ដំណើរការខាងក្នុងមានន័យថា:
យើងម្នាក់ៗត្រូវការដាំដុះសន្តិភាពនៅក្នុងចិត្តរបស់យើងជានិច្ច។
សង្ឃឹមថា អត្ថបទដ៏ខ្លីនេះអាចជួយលោកអ្នកបាន។
សូមអរគុណ!

