នៅលើលោកយើងនេះ គ្មានអ្នកណាម្នាក់ជួបតែសប្បាយ ហើយមិនជួបទុក្ខលំបាកនោះទេ។ ដូច្នេះ មនុស្សគ្រប់រូប តែងជួបសប្បាយផង និងជួបទុក្ខលំបាកផង។
ប៉ុន្តែមនុស្សឈ្លាសវ័យពេលជួបទុក្ខលំបាកគេតែងឆ្នៃទុក្ខលំបាក ឬឧបសគ្គនោះឲ្យទៅជាប្រយោជន៍សម្រាប់ខ្លួនវិញ។ ពេលជីវិតរបស់គេកាន់តែលំបាក គេកាន់តែរឹងមាំ និង កាន់តែឆ្លាតទៅៗ។ មានន័យថា ពេលគេជួបបញ្ហាលើក្រោយទៀត គេមានបទពិសោធន៍ក្នុងការប្រឈមមុខដោះស្រាយដោយចិត្តក្លាហាន ដូចពាក្យចាស់មួយឃ្លាពោលថា៖ "បើគ្មានមារ ក៏បារមីមិនកើតមានដែរ"។
សូមអរគុណ!

