ប្រាសាទប្រាំ ជាកន្លែងសក្ការបូជាមួយក្នុងចំណោម១៨០ទីសក្ការបូជា ក្នុងតំបន់បុរាណវិទ្យាកោះកេរិ៍ ដែលមានចំងាយ១២០គីឡូមែត្រពីក្រុងសៀមរាប។ ក្នុងនោះមានតែប្រាសាទចំនួនពីរតែប៉ុណ្ណោះដែលភ្ញៀវទេសចរអាចទស្សនាបាន ពីព្រោះទីសក្ការបូជាភាគច្រើនត្រូវបានលាក់ខ្លួនក្នុងព្រៃ ដែលជាតំបន់មិនទាន់រុករកឃើញនៅឡើយ។

