មនុស្សល្អជាមនុស្សដែលធ្វើល្អទាំងកាយ វាចា និងចិត្ត
ក្នុងនាមយើងជាមនុស្ស យើងមិនត្រូវបោះបង់ចោលនូវអំពើល្អដែលមានក្នុងយើងនោះឡើយ ព្រោះថាអំពើល្អពិតជាអាចនាំយើងឲ្យដើរឆ្ពោះទៅរកសុភមង្គលនៅក្នុងគ្រួសារ និងសង្គមជាតិបាន។ មានមនុស្សខ្លះកើតមកហើយមិនព្រមធ្វើល្អនោះទេ តើមកពីហេតុអ្វី? ពីព្រោះគេយល់ថា ធ្វើល្អមិនបានអ្វីមកវិញនោះទេ ធ្វើល្អខ្លះអាក្រក់ខ្លះទៅ ទើបត្រឹមត្រូវ។ អំពើល្អដែលយើងបានប្រព្រឹត្ត ពិតជាមិនសាបសូននោះទេ ព្រោះថា អ្នកផងគេនឹងចងចាំពីទង្វើល្អដែលយើងបានធ្វើទៅលើគេ ទោះបីគ្មានអ្នកណាធ្វើល្អក៏ដោយ ក៏យើងកំុបោះបង់ចោលអំពើល្អដែរ។
ខ្ញុំស្រឡាញ់អំពើល្អ
ខ្ញូំចូលចិត្តធ្វើល្អ
ខ្ញុំមិនបោះបង់ចោលអំពើល្អ
បើគ្មានអ្នកណាធ្វើល្អក៏ខ្ញុំនៅតែធ្វើល្អ
អំពើល្អពិតជាមិនសាបសូនឡើយ
គ្មានអំពើល្អ គ្មានសេចក្តីសុខ
ទោះគ្មានច្បាប់ក៏ខ្ញុំនៅតែធ្វើល្អ
មនុស្សអាក្រក់អាចស្អប់ខ្ញុំ តែខ្ញុំមិនស្អប់មនុស្សអាក្រក់ឡើយ
មានមនុស្សល្អតែម្នាក់ ប្រសើរជាងមានសមនុស្សអាក្រក់ច្រើននាក់
យើងជាកូនមនុស្សល្អ ដូច្នេះយើងត្រូវតែបង្កើតមនុស្សល្អឲ្យបានច្រើនថែមទៀត
ទាំងនេះគ្រាន់តែជាពាក្យណែរណាំខ្លះៗដែលខ្ញុំបាទចង់រំឭកដល់លោកអ្នដែលចង់ធ្វើល្អ និងកំពុងធ្វើល្អ។
បើយើងជាមនុស្សល្អ យើងនឹងមានកេរិ៍្តឈ្មោះល្អ
បើយើងជាមនុស្សល្អ គេនឹងនឹកចាំពីខ្ញុំជានិច្ច

