ឪពុកម្តាយដែលបង្ករឿងដល់កូន

S
យុវជនដែលរត់ចេញពីផ្ទះ ឬចង់សម្លាប់ខ្លួន ភាគច្រើនមកពីឪពុកម្តាយរបស់គេមិនយល់ចិត្តគេ។ 

ឪពុកម្តាយដែលមិនយល់ចិត្តកូនរមែងធ្វើការខ្លះៗដូចខាងក្រោមនេះ៖
១. មិនផ្តល់យុត្តិធម៌ឲ្យកូន
២. ស្រឡាញ់កូនលំអៀង
៣. មិនព្រមសម្រួលតាមកូនខ្លះ
៤. មិនស្តាប់កូននិយាយ
៥. ដាក់ទណ្ឌកម្មកូនមិនត្រឹមត្រូវ
៦. មិនទុកចិត្តកូន
៧. បង្អាប់តម្លៃកូន
៨. ធ្វើឲ្យកូនខ្មាស់គេកណ្តាលចំណោម
៩. មិនអើពើចំពោះកូន
១០. វាយកូនដោយកំហឹង
១១. រំពឹងចង់បានពីកូនខ្ពស់ពេក
១២. រអ៊ូរទាំដាក់កូនខ្លាំងពេក
១៣. ធៀបកូនមួយនឹងកូនមួយទៀត
១៤. ជេរប្រទេចកូន
១៥. ស្រែកគំហកឲ្យកូន
១៦. ចោទប្រកាន់កូនដោយគ្មានភស្តុតាង
១៧. និយាយកាត់កូន
១៨. បន្តឹងសម្លេងដាក់កូន
១៩. ឆេវឆាវដាក់កូន
២០. រំលោភភាពឯកជន ឬចំណូលចិត្តរបស់កូន។

សូមបងប្អូនដែលជាឪពុកម្តាយ កុំធ្វើឲ្យកូនរបស់ខ្លួនមួម៉ៅនោះឡើយ តែត្រូវអប់រំគេដោយពាក្យប្រៀនប្រដៅ និងដំបូន្មានវិញ។

សូមអរគុណ!

Comments