ផ្លែដង្កោ: គេច្រើនបេះផ្លែនេះពេលចាស់ ឬពេលទុំ យកទៅត្រាំទឹក ហើយប្រលាក់ផេះហាលថ្ងៃដើម្បីផ្សះឲ្យអស់ជ័រចត់ ទើបយកមកបរិភោគ មានរសជាតិឆ្ងាញ់។ ពេលផ្សះហើយ ផ្លែចាស់ប្រែទៅជាឈាមជ្រូកក្រម៉ៅ ចំណែកផ្លែទុំវិញនៅពណ៌ដដែល គ្រាន់តែស្លេកជាងមុនបន្តិច។ ផ្លែនេះមានពណ៌ប្រហាក់ប្រហែលគ្នានឹងផ្លែទន្លាប់ដែរ ប៉ុន្តែខុសគ្នាត្រង់រូបរាងខាងក្រៅ និងរស់ជាតិ ព្រោះទន្លាប់ពុំមានជ័រចត់ពិបាកបរិភោគដូចដង្កោឡើយ។ ម្យ៉ាងទៀត ដង្កោជាផ្លែឈើព្រៃ ដុះតាមវាលតាមព្រៃ ឯទន្លាប់វិញជាដំណាំដាំក្នុងចំការ ត្រូវការការថែទាំឲ្យបានល្អទើបផ្តល់ផល។
នេះជាចំណេះដឹងរបស់ខ្ញុំបាទផ្ទាល់តាមរយៈបទពិសោធន៍ជាមួយផ្លែដង្កោតាំងពីក្មេងវ័យមកម្លេះ។
សូមអរគុណដែលលោកអ្នកជួយគាំទ្រដល់អត្ថបទនេះ!

