ជំហានដំបូង First Step

S
ជម្រាបសួរលោកអ្នកបងប្អូន!
ថ្ងៃនេះខ្ញុំបាទមានអត្ថបទខ្លីមួយដើម្បីលើកយកមកជម្រាបជូនលោកអ្នកគ្រាន់ទុកជាគតិអប់រំ។

នៅលើលោកយើងនេះ មិនដែលមានអ្នកណាម្នាក់កើតមកហើយពេញវ័យភ្លាមៗនោះទេ គឺត្រូវឆ្លងកាត់ការលូតលាស់តាំងពីនៅក្នុងផ្ទៃម្តាយ រហូតប្រសូតចេញមក ក៏ចាប់ផ្តើមលូតលាស់មួយជំហានម្តងៗ រហូតដល់ពេញវ័យ។

គ្មានអ្នកណាម្នាក់ ដើរពីកន្លែងមួយទៅកន្លែងមួយទៀត ដោយចាប់ផ្តើមពីជំហានទីពីរ ឬទីបីនោះទេ គឺតែងចាប់ផ្តើមចេញពីជំហានទីមួយ។

គ្មានអ្នកណាម្នាក់ញ៉ាំអាហារម្តងពីរម៉ាត់នោះទេ គឺតែងចាប់ផ្ដើមញ៉ាំពីមួយម៉ាត់ទៅ។

លោកអ្នកបងប្អូន! មិនថាការលូតលាស់របស់មនុស្ស ការធ្វើដំណើរ ឬការញ៉ាំអាហារ ប៉ុណ្ណោះទេ សូម្បីតែយើងធ្វើអ្វីមួយ ក៏ត្រូវចាប់ផ្ដើមពីជំហានដំបូងដែរ។ ដូចជាការដាំស្ល ការសិក្សា ការធ្វើការងារ ការធ្វើស្រែចំការ ជាដើម។ល។ ក៏ត្រូវចាប់ផ្ដើមពីជំហានដំបូងដែរ។

ដើមឈើមួយដើមដ៏ធំដែលយើងកំពុងឃើញនោះ មិនមែនដុះឡើងធំតែម្តងនោះទេ គឺវាមានកំណើតពីកូនឈើដ៏តូចមួយ តែក្រោយមក មួយជំហានម្តងៗ កូនឈើដ៏តូចនោះ ក៏ចាប់ផ្ដើមលូតលាស់ខ្ពស់ទៅៗ ព្រមទាំងបែកមែកសាខា និងចាក់ឫសចូលទៅក្នុងដីយ៉ាងជ្រៅ ហើយក៏បង្កើតផលផ្លែថែមទៀតផង។

សូមអរគុណ!

Comments