ជាងស្មូន

S
មានម្តងនោះខ្ញុំបានទៅខេត្តកំពង់ឆ្នាំង ខ្ញុំបានទៅមើលកន្លែងគេធ្វើឆ្នាំង ចង្រ្កាន និងរបស់របរផ្សេងៗទៀតរបស់ខ្មែរយើង។ របស់របរដែលគេធ្វើនោះ សុទ្ធតែធ្វើពីដីទាំងអស់ ហើយរបស់ខ្លះទៀតមានក្បាច់រចនាល្អគួរជាទីពេញចិត្តដល់ភ្ញៀវគ្រប់ៗរូប។

ពេលកំពុងដើរមើល ខ្ញុំហាក់ដូចជាមានអារម្មណ៍នឹកគិតថា របស់របរដែលអ្នកស្រុកធ្វើដាក់តាំងលក់ ហើយស្រស់ស្អាតនោះ សុទ្ធតែធ្វើពីដីទាំងអស់។

មែនហើយ មុនកើតជារបស់ដ៏មានតម្លៃទាំងនេះ វាគឺជាដីឥតដែលត្រូវគេដើរជាន់តែប៉ុណ្ណោះ ក្រោយមកទើបជាងស្មូនបានយកវាមកសូនធ្វើជារបស់របរប្រើប្រាស់ដ៏មានតម្លៃ។ 

ជាងស្មូនបានប្រាប់យើងថា ទម្រាំកើតបានជារបស់ល្អៗទាំងនេះឡើង គាត់់បានជីកយកដីឥតដែលល្អ យកមកបោក ដំ ច្របាច់ ឲ្យសប់សាច់ ទើបយកវាទៅសូន ចុងក្រោយក៏បានយកទៅដុត ដើម្បីធ្វើឱ្យវាមាំជាប់បានល្អ។

ដូចគ្នានឹងយើងដែរ ដើម្បីក្លាយជាមនុស្សល្អ ជាទីគាប់ចិត្ដដល់អ្នកផងទាំងពួងបាន លុះត្រាតែយើងព្រមឆ្លងកាត់ឧបសគ្គ ដ៏ក្តៅគគុកជាមុនសិន។ 








Comments