ស្លាប់ ឬរស់ ព្រោះតែសម្តី អ្នកណាចូលចិត្តនិយាយ អ្នកនោះ ត្រូវទទួលផលពីពាក្យសម្តីរបស់ខ្លួន។
អ្នកណារកបានប្រពន្ធ ក៏ដូចជារកឃើញស្រុកមង្គលដែរ។
ជនក្រីក្រ តែងតែពោលពាក្យអង្វរករ រីឯអ្នកមាន ឆ្លើយតបទាំងគំរោះគំរើយ។
អ្នកណាមានមិត្តភក្តិច្រើន អ្នកនោះរមែងកើតទុក្ខ តែមិត្តភក្តិខ្លះ មានចិត្តស្មោះត្រង់ លើសបងប្អូនបង្កើតទៅទៀត។

