ដូច្នេះ គ្រួសារគឺជាកម្លាំងចិត្តរបស់យើង ទោះពេលខ្លះយើងនឿយហត់ ត្រូវគេមើលងាយ ត្រូវគេស្តីបន្ទោស យ៉ាងណាក៏ដោយ ក៏គ្រួសារជាក្រុមមនុស្សដែលនៅក្បែរយើងបង្កើត តាមមើលថែយើងជានិច្ច។
មានគ្រួសារល្អ ដូចមានមាសពេជដ៏ច្រើននៅក្នុងផ្ទះ ឬមានវត្ថុស័ក្តិសិទ្ធិនៅក្នុងផ្ទះដែរ។ ពេលយើងមានទុក្ខលំបាក យើងគ្រាន់តែនឹកដល់ពួកគេ នោះយើងនឹងមានកម្លាំង អាចតស៊ូទៅមុខទៀតបាន។

