គិត Think

S
វិធីសាស្ត្រក្នុងការគិត ដើម្បីភាពជោគជ័យ
នៃជីវិត ស្ថិតនៅលើគំនិតរបស់យើងផ្ទាល់។ វិធីសាស្ត្រក្នុងការគិតដើម្បីជីវិតប្រសើរ យើងអាចហ្វឹកហ្វឺនតាមចំណុចខាងក្រោមនេះ៖
១. មិនប្រកាន់ខ្ជាប់ជាមួយគំនិតដដែលៗ
២. មានជំនឿចិត្តលើខ្លួនឯង
៣. បែងចែកពេលវេលាឲ្យបានច្បាស់លាស់
៤. ទទួលស្គាល់ការពិតថា ជីវិតមានឡើង មានចុះ
៥. ចេះបត់បែន និងកែសម្រួល តាមសភាពការណ៍
៦. មិនបញ្ឈប់ការរៀនសូត្រ
៧. មិនមើលងាយសមត្ថភាពរបស់ខ្លួនឯង
៨. ព្យាយាមអភិវឌ្ឍន៍ចំណុចខ្សោយរបស់ខ្លួនឯង
៩. មើលទៅមុខឲ្យបានវែងឆ្ងាយ
១០. មិនយករឿងតូចតាចមកដាក់ក្នុងខួរក្បាល

ពេលយើងមានវិធីសាស្ត្រល្អៗហើយ ត្រូវខិតខំព្យាយាមបន្ថែមទៀត ទើបជីវិតរបស់យើងកាន់តែល្អប្រសើរ គិតបានសម្រេច និងមានឪកាសទទួលបានជោគជ័យ។ បើយើងមិនមានការព្យាយាម មិនមានការតាំងចិត្តនោះទេ គ្រប់យ៉ាងនឹងមិនអាចសម្រេចជោគជ័យបានឡើយ។

សូមអរគុណ!


Comments