មនុស្សរឹងមាំ

S
ខាងក្រោមនេះ គ្រាន់តែជាគំនិតខ្លះៗ ដែលដកស្រង់ចេញពីបទពិសោធន៍នៃជីវិតតែប៉ុណ្ណោះ។ 

ដើម្បីធ្វើជាមនុស្សរឹងមាំយើងត្រូវ៖

១. មិនឲ្យការភ័យខ្លាចគ្រប់គ្រងលើចិត្តយើងបាន
២. ធ្វើកិច្ចការណាដែលត្រឹមត្រូវ
៣. ធ្វើអ្វីៗត្រូវមានហេតុផល
៤. រស់នៅមិនត្រូវឲ្យអ្នកដទៃគំរាមកំហែងបាន
៥. មិនត្រូវគិតថា ការងារនាំឲ្យជីវិតធុញទ្រាន់ឡើយ
៦. មិនត្រូវចាត់ទុកខ្លួនឯងថាជាមនុស្សទន់ខ្សោយឡើយ
៧. ត្រូវគិតថា សត្វតិរច្ឆានគង់គេអប់រំបាន ចុះអាត្មាអញជាមនុស្ស ដាច់ខាតត្រូវតែអប់រំចិត្តខ្លួនឯងឲ្យបានល្អជាងសត្វ
៨. ទោះបីយើង ក្រលំបាកយ៉ាងណា មិនត្រូវដេកដួលរមួលផ្សំគ្រេចនោះឡើយ។ 
៩. មិនត្រូវចាំដល់មានទើបអាចជួយអ្នកដទៃបាននោះឡើយ។


Comments