សមាធិដែលបានឃើញពន្លឺក្តី បានឃើញឋានសួគ៌ក្តី បានឃើញទេវលោក ព្រហ្មលោកក្តី សួរថាតើអ្នកធ្វើនោះបានរួចពីទុក្ខសោកនៃជីវិតបានទេ ? ឆ្លើយថាៈ មិនបានទេ ! តែការបានឃើញច្បាប់ធម្មជាតិ ឃើញអាថ៌កំបាំងធម្មជាតិទាំងអស់នេះ មិនមែនឃើញដោយសភាពចិត្តជាអកុសលទេ ទាល់តែចិត្តនោះស្ងប់ខ្លាំងណាស់ ទើបវិមាត្រចិត្តបើកធំស្រូបយករូបភាពទាំងនោះមកបាន ចិត្តស្ងប់កិលេសក៏ទ្រោមទៅ ក្តីសុខក៏ចម្រើនឡើង វៀរតែអ្នកកាន់យកខុសទើបកើតទិដ្ឋិមានះនាំទុកដាក់ខ្លួនបាន ។ ចិត្តស្ងប់ហើយ គេអប់រំចម្រើនវិបស្សនា ពិចារណាសង្កេតពិនិត្យឲ្យឃើញច្បាស់ដោយបញ្ញាថា អ្វីៗមិនទៀង ជាទុក្ខ ជាអនត្តាហើយ កិលេសបើមិនស្លាប់អស់ក៏ស្រាលស្តើង ស្រាលទុក្ខសោកដោយកំហឹងនិងភាពលោភលន់បានសន្ធឹកដែរ ។

