ពេលកើត គ្មានអ្នកណាអាចមកគ្រប់គ្រងយើងបានទេ មានតែបុណ្យប៉ុណ្ណោះតាមថែរក្សាយើងឲ្យរស់រានមានជីវិតបាន ។ បន្ទាប់មកទើបយើងរៀនបង្កើតនិងទទួលអារម្មណ៍ រួចហើយរៀនគ្រប់គ្រងខ្លួនឯងក្នុងពេលវេលាដ៏វែងឆ្ងាយ តាមបែបបទដ៏លំបាក ។ ប៉ុន្តែរឿងនេះ ជារឿងដែលយើងត្រូវជួបម្តងបន្តិចៗទេ ព្រោះជារឿងដែលជីវិតយើងត្រូវឆ្លងកាត់ មេរៀនដែលយើងត្រូវចងចាំគឺ រៀនព្រមទទួលយក និងរៀនព្រលែងចោល ។ ពេលណាអ្នកអង្គុយ អ្វីៗនឹងអង្គុយចុះជាមួយអ្នក ពេលណាអ្នកប្រឹង អ្វីៗនឹងប្រឹងរឹងរបឹងជាមួយអ្នក សុទ្ធតែជាមេរៀនដែលត្រូវសិក្សាទាំងអស់ ។

