អបអរទិវានារីអន្តរជាតិ !

S

អបអរទិវានារីអន្តរជាតិ !
លំអ របស់ស្ត្រីខ្មែរមាន ៣ យ៉ាងគឺ :
ល្អរូប ល្អរាង ល្អរៅ ។
១-ល្អរូប គឺមានរូបល្អ ស្អាត និយាយស្តីញញឹមជានិច្ច រមទម្យសុភាពរាបសារ ប្រកបដោយលក្ខណសម្បត្តិឥតខ្ចោះ ។
២-ល្អរាង គឺកាយវិការទន់ភ្លន់ រាបសារ ផ្អែមល្ហែម សាមញ្ញ រាក់ទាក់ ឧស្សាហ៍ ព្យាយាម ។
៣-ល្អរៅ ចិត្តគំនិតស្មោះត្រង់ រឹងបុឹង តស៊ូ អង់អាចក្លាហាន វាងវៃ ។
លំអរបស់ស្ត្រីឥណ្ឌាមាន ៣ យ៉ាងដែរគឺៈ
១-ទ្រូងធំ សុដនធំ
២-រន្ធផ្ចឹតធំ
៣-ត្រគាកធំ រីកសាយ
ក្នុងព្រះពុទ្ធសាសនាពណ៌នាពីនាងវិសាខា ប្រកបដោយបញ្ចពិធកល្យាណី ស្ត្រីមានលំអ ៥ យ៉ាង គឺ:
១-កេសកល្យាណ ល្អសក់ សូម្បីមានអាយុជាងមួយរយឆ្នាំ សក់នៅតែខ្មៅរលោងដូចស្លាបភមរា ។
២-អដ្ឋិកល្យាណ ល្អធ្មេញ ធ្មេញទាំង៣២រឹងមាំ មានព៌ណសក្បុស ត្រឹមល្អដូចគេក្រី ទោះបីនាងមានអាយុមួយរយឆ្នាំក៏ដោយ ។
៣-មំសកល្យាណ មានសាច់ល្អ ទ្រលុកទ្រលន់
៤-ឆវិកល្យាណ ល្អសម្បុរស្បែក ភ្លឺរលោង គ្មានស្លាកស្នាម ប្រជ្រុយ ។
៥-វយកល្យាណ ល្អវ័យ សូម្បីមានអាយុ១២០ឆ្នាំ ក៏មិនទ្រុឌទ្រោមរូបកាយ ឬភ្លេចភ្លាំងស្មារតីឡើយ ។
សូមបួងសួងឲ្យស្ត្រីទាំងឡាយ ក្នុងលោកប្រកបដោយបញ្ចពិធកល្យាណីគ្រប់ៗគ្នា និងសូមឲ្យក្លាយជាស្ត្រីទ្រទ្រង់ក្នុងពុទ្ធសាសនាដ៏ត្រចះត្រចង់ ! ។ 

Comments