ការអនុវត្តដែលមានបទពិសោធ គឺទាក់ទងនឹងអ្វីដែលយើងធ្លាប់បានជួបប្រទះក្នុងជីវិតរួចហើយ ក្រោយមករាល់កិច្ចការដែលយើងបានជួប ភ្លាមនោះយើងបានភ្ជាប់វាទៅនឹងការយល់ដឹងរបស់យើង ដែលជាបទពិសោធផ្ទាល់ខ្លួន។ជំនួសឲ្យការទទួលស្គាល់ គឺដោយសារតែដំណោះស្រាយរបស់យើងមានគុណភាពល្អ ត្រូវព្យាយាមយល់ថា តើការតភ្ជាប់នោះ គឺដោយសារតែអន្តរាគមន៍ថ្មី ដែលជាអំពើកម្មថ្មី ឬ ជាអំណាចខាងវិញ្ញាណ ? (អំណាចទេវតាឬអំណាចអាទិទេព?)។គោលដៅរបស់យើងគឺដាច់ខាតឈានឲ្យបានទៅដល់ការត្រាស់ដឹង ដែលលទ្ធផលរបស់វាគឺត្រូវយកឈ្នះចិត្តអាក្រក់ឲ្យបានទើបយើងមានក្តីសុខសន្តិភាពពិតប្រាកដ។ជំហានតំបូងត្រូវធ្វើឲ្យបានល្អបំផុត ដើម្បីក្លាយជាមនុស្សល្អសមរម្យម្នាក់ទើបអាចទទួលយកការត្រាស់ដឹងបាន។ហេតុនេះការផ្តោតឋាមពលចិត្ត ដើម្បីតាមកំចាត់ចិត្តអាក្រក់គ្រប់ជំហាន គឺជាភារកិច្ចដ៏ធំមួយទៅហើយ ទើបរយះពេលកំចាត់ចិត្តអាក្រក់និងរយះពេលកសាងអំពើល្អ១០យ៉ាង(ពុទ្ធការកៈធម៌១០ប្រការ)ព្រះពុទ្ធលោកបានប្រើពេលអស់៤អសង្ខ័យនិងមួយសែនកប្ប ! ! ! ។
សូមចាំថា ពេលអ្នកមានបញ្ហាទុក្ខសោកក្តី មានរឿងកើតឡើងជាមួយអ្នកដទៃក្តី បញ្ហាទុក្ខសោកទាំងអស់គឺមកតែពីខ្លួនឯងគិតទេ « គឺខ្លួនឯងគិតមានះប្រកាន់ទេ » បើអ្នកបានពិចារណាឈ្លេចឈ្លីរ រកឃើញបុព្វហេតុពិតរបស់វា នោះអ្នកនឹងបានសេចក្តីសុខជារៀងរហូតមិនខាន ! ព្រះធម៌នៅរង់ចាំពន្យល់ដល់អ្នកជានិច្ច ! ៕

