ដើម្បីរស់នៅឲ្យមានភាពសំបូរបែប

S

យើងមិនមែនមកកាន់លោកនេះ ដើម្បីគ្រាន់តែរស់នៅឲ្យបានយូរ ដើម្បីរស់នៅឲ្យមានភាពសំបូរបែប ក៏មិនមែនដើម្បីបំរើតែតណ្ហាដែរ ។ យើងត្រូវមានពេលអភិវឌ្ឍចិត្ត ដើម្បីលាងជំរះភាពសៅហ្មងរបស់ចិត្ត ឲ្យស្រមោលចិត្តអាក្រក់រលុបបាត់អស់ទៅ(សំអាតអកុសលចេតសិក ចំរើនសោភណចេតសិក)ដើម្បីឲ្យជាតិទៅមុខកាន់តែមានបញ្ញាក្នុងការត្រាស់ដឹងធម៌ តាមរយះការរក្សាសីល ធ្វើសមាធិ វិបស្សនាឲ្យបានត្រឹមត្រូវនឹងជាប់លាប់ល្អ ។ ជីវិតដែលអស្ចារ្យបំផុត គឺជាជីវិតដែលបានត្រឹមតែមួយរួចខ្លួន មិនលិចលង់ដោយសារតែសំរស់លោកនេះ ។ ធ្វើយ៉ាងណាឲ្យពេលវេលារស់នៅ មានអារម្មណ៍ចង់រស់ដោយរីករាយ គ្មានការភ័យខ្លាច ដើម្បីអនុញ្ញាត្តឲ្យខ្លួនឯងបានញញឹមជាមួយអ្នកដទៃ ដោយការពេញចិត្ត ។ យើងមិនអាចជ្រើសរើសកាលៈទេសៈ ឲ្យបានល្អបំផុតនោះទេ តែយើងអាចជ្រើសរើសការគិត ដើម្បីអភិវឌ្ឍកាលៈទេសៈឲ្យល្អបំផុតបាន ។ បើរស់នៅពេញមួយជីវិត ដើម្បីតែដោះស្រាយផលអាក្រក់ដែលខ្លួនបានធ្វើ មិនដឹងជាត្រូវរស់នៅដោយវេទនាដើម្បីអ្វីទេ ! សុភមង្គលរបស់ជីវិត គឺជាភាពរីករាយទេ អ្វីដែលមិនរីករាយ ចូរយើងកុំធ្វើ ! ។

Comments