ការចេះគ្រប់គ្រងចិត្តឬការគ្រប់គ្រងខ្លួនឯង

S

ការចេះគ្រប់គ្រងចិត្តឬការគ្រប់គ្រងខ្លួនឯង(self control) គឺជាសិល្បះនៃការរស់នៅ ដែលមនុស្សម្នាក់ៗបានបញ្ចេញមកឲ្យសង្គមនិងមនុស្សជុំវិញខ្លួនបានដឹង វាជាលទ្ធផលសំយោគចេញពីមជ្ឈដ្ឋានជុំវិញ ពីតំលៃសុជីវធម៌ដែលខ្លួនមាន ឆ្លងកាត់ការពិសោធន៍ក្នុងសង្គម ដើម្បីទទួលបាននូវគុណធម៌នៃការរស់នៅមួយ។ ឧ- ក្មេងម្នាក់ល្មោភញ៉ាំការ៉េម វានឹងញ៉ាំអត់គិតមុខគិតក្រោយ អត់គិតថានៅមានអ្នកណាទៀតដែលត្រូវញ៉ាំដែរ(ញ៉ាំអត់ចេះគិតព្រោះមិនចេះគ្រប់គ្រងខ្លួនឯង)តើមនុស្សចាស់ល្មោភអំណាច ល្មោភលុយកាក់មិនស្គាល់ពាក្យថាគ្រប់នោះវាបណ្តាលមកពីខូចអ្វីទៅហ្ន?។ចំពោះសត្វគេពិសោធឃើញថា សត្វដែលមានខួរក្បាលតូចនិងសុីអាហារមិនសូវសំបូរបែប ការគ្រប់គ្រងចិត្តរបស់វាមិនសូវបានល្អដូចសត្វដែលមានខួរក្បាលធំហើយសុីអាហារមានលក្ខណះស្មុគ្រស្មាញនោះទេ ហើយវាចម្លែកអីតែសត្វមនុស្សនេះ បើកាន់តែសុីវារឹតតែចង់សុី បើនិយាយពីការគរពូនវិញគឺពូកែលើសសត្វណាៗទាំងអស់ សត្វផ្សេងៗឲ្យតែសុីឆ្អែតវារកកន្លែងដេកហើយ សត្វមនុស្សបានសុីឆ្អែតហើយនៅត្រូវវេចស្ពាយកាយកប់លាក់ត្រង់នេះត្រង់នោះ ទុកស្អែក ទុកឆ្នាំក្រោយ ហើយនៅឆ្លៀតទុកជាតិក្រោយៗទៀត😂។ 

Comments