មនុស្សធម្មតាអាចបង្កើតដើមទុនពីផលចំណេញ តែមនុស្សមានបញ្ញាតែងរកផលចំណេញពីការខាតបង់ ។ មនុស្សធម្មតាតែងកើតទុក្ខពេលជីវិតជួបបញ្ហា មនុស្សមានបញ្ញាបែរជារកក្តីសុខពីបញ្ហាទៅវិញ ។ ទុក្ខសោកមិនដែលនាំយកផលប្រយោជន៍អីមកឲ្យខ្លួនក្រៅពីភាពល្វីងជូរចត់និងការឈឺចាប់នោះទេ ។ ពេលខ្លួនចាស់ទៅមនុស្សធម្មតាកាន់តែកើតទុក្ខ មនុស្សមានបញ្ញាតែងតែរីករាយជាមួយការចែកចាយបទពិសោធដល់មនុស្សជំនាន់ក្រោយ ព្រោះគេកាន់តែក្លាយទៅជាមនុស្សពូកែគិតពីបញ្ហាជីវិត នឹងពូកែផ្លាស់ប្តូរវិធីគិត ។

