ការវៀរចាកមានកម្លាំងបីយ៉ាង ហៅថាវិរតិបី ៖
១- ការវៀរចាករបស់បុថុជ្ជនៈ ព្រោះខ្លាចមានទោសទាន់ ខ្លាចមានកំហុស ប៉ុន្តែក្នុងករណីយដែលមានតំរូវការខ្លាំងនៅអាចធ្វើខុសបាននៅឡើយ ។
២- ការវៀរចាករបស់អ្នកមានសីលៈ ដោយអំណាចការប្តេជ្ញាចិត្តមកពីតំបូង លោកជាសាធុជនដែលមានសីល ជាឧបាសក ឧបាសិកា ជាភិក្ខុសង្ឃជាដើម។
៣- ការវៀរចាកដោយអំណាចកាត់ផ្តាច់ឬសគល់អកុសលបានដោយល្អៈ ជាការវៀរចាករបស់ព្រះអរិយបុគ្គលដែលលោកមិនមានការប្រព្រឹត្តិកន្លងសេចក្តីបញ្ញត្តិចាប់តាំងអំពីលោកបានជាព្រះអរិយៈហើយ។ លោកអស់មានហេតុនាំឲ្យដាច់សីលតទៅទៀតហើយ ដោយអំណាចបុណ្យរៀបចំ ឬ ដោយអំណាចការអស់មានចិត្តអាក្រក់តទៅទៀត ។

