លោកនៃគំនិត

S

គិតសព្វៗទៅ លោកនេះជាលោកនៃគំនិត ! វាគ្មានគំនិតល្អ គំនិតអាក្រក់អ្វីនោះទេ ការប្រកាន់គំនិតទេតើដែលនាំឲ្យជីវិតមានបញ្ហា ។ សត្វលោកនឹងលិចអណ្តែតទៅតាមគំនិតរៀងៗខ្លួន !មនុស្សអស់អញមិនដែលខ្វល់ពីពេលជិតស្លាប់ម្តងណាឡើយ!ព្រះសម្មាសម្ពុទ្ធទ្រង់សុគតនៅលើផ្ទាំងថ្មក្រោមដើមសាលព្រឹក្ស ព្រះអង្គអត់មានទៅសុគតនៅក្នុងវត្តល្បីៗ ឬទៅកណ្តាលក្រុងដ៏ល្បីណាមួយឡើយ។ ព្រះសារីបុត្តទីបំផុតសុគតនៅផ្ទះមាតាក្រោយពីបានជួយបិទអបាយភូមិជូនមាតាលោករួចហើយ លោកក៏មិនបានទៅសុគតក្នុងវត្តដ៏ល្បីណាមួយ ចំណែកព្រះមោគ្គល្លានក៏សុគតក្នុងព្រៃ នេះហើយគំរូមនុស្សអស់អញ តែបុថុជ្ជនយើងមុនស្លាប់ ម៉ែអាផ្តាំ ! ផ្តាំទាល់តែដកចង្កាមាន់ងឺតៗ នៅផ្តាំមិនទាន់ចប់ផង ។ អញចង់ទៅស្លាប់នៅស្រុកអញ ចង់ទៅស្លាប់នៅនេះ នៅនោះ ឆ្អឹងអញ ផេះអញ ចេតិយអញ ត្រូវតែយ៉ាងនេះៗ ម៉ែអាខ្វល់ខ្លួនឯងមិនអស់ចិត្ត នាំគេខ្វល់ទៀត ! ចយអើយ !

Comments