សមាធិក្នុងពេលសម្រាកលំហែរគឺជាការចាំបាច់បំផុត ដើម្បីសាងភាពអត់ធន់ក្នុងការរស់នៅ ជួយឲ្យមានការគ្រប់គ្រងអារម្មណ៍ មានការត្រួតពិនិត្យចិត្តគំនិតឲ្យបានល្អ នេះគឺជាការជួយលើកទឹកចិត្តឲ្យខ្លួនឯងដើម្បីសម្របសម្រួលជាមួយភាពតានតឹងចិត្តក្នុងជីវភាពប្រចាំថ្ងៃ ធ្វើបានត្រឹមតែលោកិយសមាធិក៏មានក្តីសុខសម្បើមណាស់ទៅហើយ ទំរាំលោកុត្តរសមាធិទៀតមិនដឹងជាមានក្តីសុខប៉ុណ្ណាទៅ ! ។
គឺអ្នក ជាអ្នកទទួលខុសត្រូវចំពោះសុភមង្គលខ្លួនឯង បើអ្នកសង្ឃឹមរង់ចាំឲ្យអ្នកដទៃបង្កើតក្តីសុខឲ្យអ្នក នោះអ្នកតែងតែខកបំណងជានិច្ច ។

