ពេជ្រនិងធ្យូងជជែកគ្នាៈ
ធ្យូងៈ ហេតុអីបានជាឯងភ្លឺចែងចាំងម៉្លេះ ? (ពេជ្រឆ្នៃ)
ពេជ្រៈ គេដុតយើងក្នុងសំពាធខ្លាំង ។ ចុះធ្យូងឯងអីក៏ខ្មៅម៉្លេះ ?
ធ្យូងៈ ឲ្យតែគេដុត គឺយើងឆេះជានិច្ច ! ទីបំផុតសល់បានប៉ុណ្ណឹងណាពេជ្រ ។
សំយោគមតិៈ មនុស្សដែលឆ្លងកាត់សំពាធបញ្ហាខ្ពស់ ហើយអត់ធន់បាន គឺជាមនុស្សពេជ្រ ហេតុអីទើបក្លាយទៅជាមនុស្សពេជ្របាន ? គឺសិក្សាផង ពិចារណាត្រឹមត្រូវផង អនុវត្តផង ទើបអាច មិនមានអ្វីក្រៅពី សីល សមាធិ បញ្ញានេះទេ ។
មនុស្សដែលប៉ះមិនបាន ឬ មនុស្សដែលគេដុតបានដោយងាយ គង់តែក្លាយទៅជាធ្យូងក្នុងថ្ងៃណាមួយជាមិនខាន ។

