លោកនេះ បើអ្នកចង់ឃើញអភិនិហារ ចូរបើកភ្នែកសម្លឹងមើលឲ្យបានច្បាស់(បញ្ញាចក្ខុ) នោះគ្រប់ទីកន្លែងដែលអ្នកបានឃើញ វាសុទ្ធតែជាវេទមន្តទាំងអស់ ! ។ អ្នករៀនធម៌ព្រះពុទ្ធបានត្រឹមត្រូវល្អ មើលឃើញអ្វីៗសុទ្ធតែជាធម្មៈ ត្រឹមតែជាធម្មៈ លោភៈក្តី ទោសៈក្តី មោហៈក្តី កុសលាធម្មា(មហាកុសល៨ មហគ្គតកុសល៩ លោកុត្តរចិត្ត៨) អកុសលាធម្មា(អកុសលចិត្តទាំង១២ អហេតុកអកុសលវិបាក៧) អព្យាកតាធម្មា(រូប២៨ វិបាកចិត្ត វិបាកចេតសិកនិងនិព្វាន) ដែលមិនមែនជាសត្វបុគ្គល មិនមែនតួខ្លួន ធម្មៈនិមួយៗប្រព្រឹត្តិទៅតាមសភាវៈបរមត្ថរបស់វា មិនអាចក្លាយទៅជាសភាវៈយ៉ាងដទៃឡើយ ។ លោកនេះមិនគួរបើស្រឡាញ់ស្អប់ គាប់ទាស់ទៅនឹងអ្វី ព្រោះអ្វីៗប្រព្រឹត្តិទៅតាមហេតុបច្ច័យ(ទៅតាមកម្ម)រៀងៗខ្លួន !

