លោកយាយវិសាខា ចៅណាស្លាប់ក៏ទប់ទឹកភ្នែកបាន ដល់តែចៅសំណព្វស្លាប់ គាត់បាត់ស្មារតី លើកដៃត្រកងឡើងបោចសក់កន្ទក់កន្ទេញ ស្រែកទ្រហោរយំបណ្តើររត់ទៅវត្តជេតពនបណ្តើរ ដើម្បីឲ្យព្រះមានព្រះភាគលោកជួយ!។ពេលចូលដល់ក្បែរទីសេនាសនៈគាត់ក្រាបយំសសឹក ទើបព្រះមានព្រះភាគទ្រង់ត្រាស់ថា ៖ វិសាខាបុត្រតថាគត ! នាងមិនដឹងឬថាពួជមនុស្សគឺជាពួជវិនាសទេ ? ព្រះធម៌ដែលតថាគតបានសំដែងភាគច្រើនគឺនិយាយតែពីរឿងនេះ តើនាងទទួលសាធុៗ(ប្រពៃហើយៗ)នោះគឺជាពាក្យក្មេងលេងទេឬ?។វិសាខាចូរមានស្មារតីក្នុងសីល សមាធិ បញ្ញាឡើង ! តើនាងដឹងទេថា ក្នុងក្រុងសាវត្ថីនេះមានមនុស្សប៉ុន្មានអ្នក? មានច្រើនណាស់ព្រះអង្ក!(នាងតបទាំងទឹកភ្នែកជោគមុខ) ។តើមួយថ្ងៃមានមនុស្សស្លាប់ប៉ុន្មាននាក់ទៅ? ស្លាប់ច្រើនព្រះអង្គ! (នាងចាប់ផ្តើមយល់) តើនាងសប្បាយចិត្តណាស់មែនទេ នៅពេលមានកូនចៅច្រើន? ពិតមែនហើយព្រះអង្គ! ។ព្រះពុទ្ធទ្រង់ញញឹមបន្តិច ទើបត្រាស់បន្ត ៖វិសាខា ! ស្រឡាញ់ដប់ទុក្ខដប់ ស្រឡាញ់៩ទុក្ខ៩ ស្រឡាញ់១ទុក្ខ១ គ្មានស្រឡាញ់គឺគ្មានទុក្ខ ! ចូររស់នៅជាមួយជីវិតដែលប្រកបដោយឧបេក្ខាចិត្ត ! (មានតែមេត្តាតែគ្មានការជាប់ជំពាក់ ដែលត្រូវហ្វឹកហាត់ដោយការពិចារណាជាប់ជាប្រចាំ ឬហៅថាយោនិសោមនសិការៈ)។នាងវិសាខា បានយល់ពីកំហុសនៃចិត្តស្រឡាញ់របស់ខ្លួនហើយបានថ្វាយបង្គំលាព្រះមានព្រះភាគចាកចេញទៅ!។

