កុំបាត់បង់ជំនឿចិត្តលើក្តីសង្ឃឹមឲ្យសោះ

S

កុំបាត់បង់ជំនឿចិត្តលើក្តីសង្ឃឹមឲ្យសោះ ! ពីព្រោះអព្ភូតហេតុកើតមានឡើងរាល់ថ្ងៃទេ(ពីមានប្រែជាមិនមាន ពីមិនមានប្រែជាមាន) ។ ប្រើភាពស្មោះត្រង់ជាមួយខ្លួនឯង យកខ្លួនឯងជាមិត្ត ភាពស្មោះត្រង់បើគេប្រើវាឲ្យបានត្រឹមត្រូវ វាពិតជាមានអំណាចក្រៃលែងណាស់ ។ ធ្វើដំណើរទៅកាន់គោលដៅមិនចាំបាច់ប្រាប់អ្នកណាម្នាក់នោះទេ (ទះដៃនៅពេលចាប់ផ្តើម មិនដូចជាទះដៃនៅពេលបានទៅដល់ទេ ពេលខ្លះទះដៃហើយអង្គុយបង្ហូរទឹកភ្នែកផងក៏មានដែរ មានក្រុមហ៊ុនច្រើនណាស់ដែលទះដៃហើយបែកគ្នាអស់)។ រស់នៅជាមួយស្នេហាពិតមានភាពស្មោះត្រង់ក៏មិនចាំដើរអួត មិនចាំបាច់ផុសប្រាប់គេទេ មានភាពរីករាយក៏មិនចាំបាច់ក្រអឺតក្រទម ជួបរលកធ្លាក់ចុះក៏មិនចាំបាច់ដើរត្អូញត្អែរ ជីវិតមនុស្សរបៀបនេះឃើញបានជួបតែរឿងល្អៗ ព្រោះជាមនុស្សដែលពូកែញញឹមជានិច្ច ។ 

Comments