នាងបានកើតមកក៏មិនមែនដើម្បីខ្ញុំ ឯខ្ញុំបានកើតមកក៏មិនមែនដើម្បីនាង ប៉ុន្តែចៃដន្យយើងបានជាស្រឡាញ់គ្នា ហើយសម្រេចចិត្តរួមរស់ជាមួយគ្នា ។ឥឡូវការរស់នៅរបស់យើងរកាំរកូសមិនចុះសំរុងនឹងគ្នា នេះមិនមែនជាកំហុសអ្នកណាទាំងអស់ គឺវាគ្រាន់តែជាការរស់នៅមួយដែលមិនចុះសំរុងនឹងគ្នាតែប៉ុណ្ណោះ ! មិនចាំបាច់ឈឺចាប់ សោកសៅអ្វីឡើយ បើយើងរស់នៅជាមួយគ្នាមិនបានទៅហើយនោះ នាំគ្នាចាកចេញទៅ ! ធ្វើយ៉ាងណាឲ្យតែចិត្តពួកយើងមានក្តីសុខ ចប់ ! ៕

