នៅពេលដែលពិភពលោកបានឈប់សម្រាកពីអាជីវកម្មរបស់ខ្លួនវាគឺជាឱកាសពិសេសមួយសម្រាប់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោកដើម្បីភ្ជាប់ខ្លួនទៅនឹងពិភពខាងក្នុងរបស់ខ្លួន ។ យើងមានឱកាសផ្សារភ្ជាប់ទៅនឹងរលកកម្រិតខ្ពស់នៃស្មារតីដែលត្រូវបានចែករំលែកប្រកបដោយមនសិការចេញពីបេះដូង ដែលវាបានមកពីការយល់ដឹងហួសពីគំនិតមនុស្សធម្មតាមាន ។ កំណត់ត្រានិងចំណាប់អារម្មណ៍ខ្លួនឯងដែលយើងអាចចាប់ផ្តើមក្តីសុបិន្តជាថ្មីសម្រាប់ផែនដីរបស់យើងនៅថ្ងៃមុខ ។
ចូលរួមទាំងអស់គ្នាសម្រាប់ការពិសោធទូទាំងពិភពលោកនៅក្នុងភាពជាស្មារតីរបស់មនុស្ស ដើម្បីផ្សាយសេចក្តីស្រឡាញ់ទៅគ្រប់ទិសទីលើភពផែនដី ។ សមាធិដែលយើងនឹងធ្វើឲ្យបានទៀងទាត់នៅតាមផ្ទះអាចត្រូវបានគេហៅថាជាដួងចិត្តស្រស់ថ្លាខាងផ្លូវវិញ្ញាណដ៏មានឋាមពល ដែលបុព្វបុរសរបស់ផែនដីបានដឹកនាំធ្វើជាយូរលង់ណាស់មកហើយ ។ ក្នុងពេលធ្វើសមាធិរយៈពេលមួយម៉ោងនឹងមានការពិចារណាខ្លះៗពីច្បាប់ធម្មជាតិជាមួយពាក្យដែលត្រាស់សម្តែងដោយព្រះពុទ្ធបន្ទាប់មកអង្គុយពិនិត្យខ្យល់ដង្ហើមដោយស្ងាត់ស្ងៀម។
ឆ្លងកាត់អនុស្សាវរីយ៍កូវីដ១៩អ្នកនឹងបានស្គាល់ខ្លួនឯងយ៉ាងជាក់ច្បាស់ជាមិនខាន ! ព្រះពុទ្ធ ព្រះធម៌ នឹងគង់ក្នុងចិត្តអ្នក ព្រះអង្គគង់នៅចាំជួយពន្យល់បំភ្លឺអ្នកជានិច្ច !។

