មេរៀនសំខាន់បំផុតដែលគេបានរៀនពីជីវិតគឺទុក្ខកើតព្រោះចង់

S

មេរៀនសំខាន់បំផុតដែលគេបានរៀនពីជីវិតគឺទុក្ខកើតព្រោះចង់ ! ឲ្យតែជាមនុស្សសុទ្ធតែនៅមានចង់ ហេតុនេះហើយទើបទំនាស់ទាំងឡាយកើតមកពីការមានចំណង់ខុសៗគ្នា ហើយមិនអាចសម្របសម្រួលគ្នាបាន ។ ចង់បានជាមិត្ត ចង់ក្លាយជាស្នេហា ចង់ឲ្យគេធ្វើតាមចិត្ត .....រូស្សីចង់បានអ៊ុយក្រែន ចិនចង់បានតៃវ៉ាន់ អាមេរិចចង់លក់អាវុធ រួចហើយទាំងអស់គ្នាចូលរួមប្រយុទ្ធដើម្បីសម្រេចចំណង់រៀងៗខ្លួន ។ ទើបព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា ចំណង់តណ្ហាគឺជាហេតុនៃសេចក្តីទុក្ខ ចង់មួយទុក្ខមួយ អស់ចង់អស់ទុក្ខ ការអស់ទៅនៃតណ្ហា ទុក្ខាចប់ហោង ! និព្វានគឺជាការអស់ទៅនូវតណ្ហា !

Comments