កុំឲ្យខួរក្បាលមានឪកាសផលិតគំនិតស្រឡាញ់ស្អប់ទាន់

S

កុំឲ្យខួរក្បាលមានឪកាសផលិតគំនិតស្រឡាញ់ស្អប់ទាន់ ត្រូវលះវាឲ្យនៅត្រឹមការឃើញការឮចោលជាបន្ទាន់ ! ដោយសតិដឹងទាន់ ដោយការភាវនា ដោយការពិចារណាត្រូវ ។
១- ដោយសតិដឹងទាន់ៈ គឺរវាំងសម្រួមភ្នែកត្រចៀក យកសតិតាមមើលចិត្តនិងឥរិយាបថកម្រើកជានិច្ច ដឹងទាន់ប្រាប់ខ្លួនឯងថា ត្រឹមតែសម្លេង ត្រឹមតែរូប ។
២- ដោយការភាវនាៈ ពេលរូបប៉ះភ្នែក សម្លេងប៉ះត្រចៀក ភាវនាថា រូបជាអនត្តា ភ្នែកជាអនត្តា​ សម្លេងជាអនត្តា ត្រចៀកជាអនត្តា មិនមែនខ្លួន មិនមែនជារបស់ខ្លួន ព្រោះកើតរលត់ មិននៅក្រោមអំណាច បង្គាប់បញ្ជាមិនបាន ជាដើម ។
៣- ដោយការពិចារណាត្រូវៈ សម្លេងហើរតាមខ្យល់ អញរើសយកមកគិតគឺឈឺចាប់ក្តៅក្រហាយតែខ្លួនឯង រូបជារបស់ប្រែប្រួលកើតរលត់មិនទៀងទាត់ រូបអាត្មាអញក៏ដូចគ្នា ....។ ការហ្វឹកហាត់គឺជាការជួយខ្លួនឯង បើមិនធ្វើទេគ្មានអ្នកណាធ្វើជំនួសអ្នកឡើយ ដេកបួងសួងសុំតែក្តីសុខពីអ្នកដទៃ មិនជាឋានៈនោះទេ ។

Comments