មានបុរសម្នាក់កើតកង្វល់ក្នុងចិត្តជាខ្លាំង បានទៅវត្តសុំឲ្យលោកជួយពន្យល់ដើម្បីកាត់ក្តីទុក្ខព្រួយ ៖ លោកតាញញឹមបន្តិច ហើយចាក់ទឹកចូលកន្លះកែវ រួចសួរបុរសនោះថាៈ រវាងទឹកនិងកែវមួយណាធ្ងន់ជាង ? បុរសតបថា ទឹកច្រើនអាចធ្ងន់ជាងកែវ ! លោកតបថាៈ ជាការពិតណាស់ទំងន់មិនសំខាន់ទេ ទំងន់របស់កែវវាគ្មានអ្វីផ្លាស់ប្តូរឡើយ ! សំខាន់នៅត្រង់ថា តើយើងទុកវាយូរប៉ុណ្ណាតែប៉ុណ្ណោះ បើឯងទុកវាមួយនាទី ដៃឯងកាន់វាធ្ងន់បន្តិច ទុកមួយម៉ោងធ្ងន់បន្តិច ទុកមួយថ្ងៃដៃឯងនឹងស្ពឹកខ្វិនប្រើការលែងកើតជាមិនខាន ។ ការតានតឹងចិត្ត(Stress) ក្តីបារម្ភក្នុងជីវិតវាដូចជាកែវដាក់ទឹកនេះអញ្ចឹង គិតវាតែមួយភ្លែតគ្មានអ្វីកើតឡើងទេ ប៉ុន្តែបើឯងគិតវាកាន់តែយូរ វាចាប់ផ្តើមធ្វើឲ្យឯងឈឺចាប់ ហើយបើឯងគិតវាពេញៗមួយថ្ងៃ រាល់ថ្ងៃរាល់យប់ ខួរក្បាលឯងនឹងស្ពឹកខ្វិន អប្បបញ្ញាគិតអ្វីមិនលេច អស់កម្លាំងមិនអាចធ្វើអ្វីបានទាំងអស់ ជាការសំខាន់ឯងត្រូវចេះព្រលែងបញ្ហាចោល រវាងសុខភាពនិងជំងឺតើឯងជ្រើសយកមួយណា ? ។ រាល់ពេលថ្ងៃជិតលិច ឯងត្រូវគ្រវែងចោលបញ្ហាដើម្បីទុកពេលដេកឲ្យលក់ស្កប់ស្កល់ កុំយកគំនិតពេលល្ងាចចូលមុងដេកឲ្យសោះ ! ចាំណា ចាក់ផ្កាប់កែវចោលទៅ ! ! ! បុរសយល់ច្បាស់ បានក្រាបថ្វាយបង្គំលោកចាកចេញទៅដោយទឹកមុខញញឹមពព្រាយ ! ។

