១- ចិត្តជាប្រភពឋាមពលៈ ដែលវាទទួលបានពីចំណេះដឹង ពីអាហារ ពីឋាមពលធម្មជាតិ (ខ្យល់បរិសុទ្ធនិងឋាមពលម៉ាញេទិច) ចិត្តអាចអភិវឌ្ឍបាន ចិត្តមានបទពិសោធពិសេសផ្ទាល់ខ្លួន(ព្រះពុទ្ធពន្យល់ថាកើតពីការអប់រំក្នុងជាតិមុន)មានចិត្តទើបរូបរាងកាយកំរើកបាន ។
២- ចិត្តជាឧត្តមស្នងការនិងជាទីបញ្ជាការៈ មានចិត្តទើបមានការចាត់ចែងគ្រប់គ្រងវាយតំលៃ ។
៣- ចិត្តជាប្រភពនៃអំនាចៈ ព្រោះមានបញ្ញាជាទីតាំង
៤- ចិត្តមានលក្ខណះជាមេដែកៈ វាអាចស្រូបទាញឆក់យកអ្វីៗដែលវាចង់បានឲ្យតែវាព្យាយាម អ្វីដែលចិត្តបានធ្វើចេញទៅវាស្រូបទាញយកមកវិញទាំងអស់ បើវាធ្វើអំពើល្អវានឹងបានជួបអំពើល្អ(ទោះមិនបានជួបជាមួយមនុស្សមុននោះក៏ដោយក៏បានជួបជាមួយអ្នកផ្សេង)ចំពោះអំពើអាក្រក់ក៏ដូចគ្នា ។ បើវាប្រើសេចក្តីស្រឡាញ់វានឹងបានទទួលសេចក្តីស្រឡាញ់ជារង្វាន់។
៥- ចិត្តគឺជាអាវុធមុខពីរ អាចសម្លាប់សត្រូវបានផង អាចបំផ្លាញខ្លួនឯងបានផង បើគេប្រើប្រាស់វាមិនបានត្រឹមត្រូវទេនោះ ។ មានវឌ្ឍនៈធម៌ឬមហន្តរាយគឺអាស្រ័យលើចិត្តទាំងអស់ ព្រោះហេតុនេះបុគ្គលដែលមិនបានអប់រំចិត្តគឺពិបាករកក្តីសុខក្នុងជីវិតឲ្យបានល្អត្រឹមត្រូវណាស់ ! ។

