កិលេសមិនមែនយើងជាអ្នកលះទេ

S

កិលេសមិនមែនយើងជាអ្នកលះទេ គឺមគ្គជាអ្នកលះ ប៉ុន្តែបើយើងមិនចម្រើនមគ្គទេតើបានអីលះកិលេសទៅសួរដូចឆោត ? ចម្រើនមគ្គមិនមែនធ្វើលេងៗដូចកែអផ្សុកបានទេ សាកមើលបានដឹង ត្រឹមតែអង្គុយស្ងៀមមួយម៉ោងស្តេចបសេនទិកោសលប្រកែកជាមួយព្រះពុទ្ធញ៉ាញថាធ្វើមិនបានទេព្រះអង្គ ចុះទំរាំនៅអង្គុយរាប់ម៉ោង នៅហាលវាលរាប់ម៉ោងតើយ៉ាងណាទៅ ? ប៉ុន្តែនៅមានអ្នកហ្វឹកហាត់បានសម្រេចនៅឡើយ យើងមានតែរីករាយអនុមោទនាបុណ្យលោកហើយខិតខំតាមឧបនិស្ស័យរបស់ខ្លួនតទៅទៀតតែប៉ុណ្ណោះ។

Comments