ការបង្រៀនរបស់ព្រះពុទ្ធមានលក្ឃណះ២យ៉ាង
I- សាធារណលក្ខណះ និង II- ករណីយលក្ខណះ
I- សាធារណលក្ខណះឬអរណធម៌ មានលក្ខណះ៦យ៉ាង
១- ជាសច្ចះធម៌ឥតប្រែប្រួលផ្លាស់ប្តូរតាំងពីអតីតដល់អនាគតនៃជីវិតមនុស្ស
២- ផលកើតឡើងគ្រប់សម័យកាល ឲ្យតែមានបច្ច័យបានបំពេញគ្រប់
៣- ចង់បានក្តីសុខត្រូវអនុវត្តដោយខ្លួនឯងមិនចាំបាច់បួងសួងសុំឬឲ្យគេធ្វើជួស
៤- ជាធម៌ដែលអាចពិសោធបាន មិនប្រកាន់ជនជាតិសាសនាពណ៌សំបុរ
៥- បើយកទុកដាក់ក្នុងខ្លួនហើយគោរពប្រតិបត្តិតាមនឹងបានសម្រេចគោលដៅជីវិត
៦- ជាធម៌ដែលបានដឹងដោយខ្លួនឯង នាំឲ្យមានក្តីសុខក្នុងបច្ចុប្បន្ននិងបរលោកនាយ។
II- ករណីយលក្ខណះ ធម៌គឺជាទ្រឹស្តីដែលត្រូវរៀនសូត្រឲ្យបានត្រឹមត្រូវ នឹងទទួលលទ្ធផលសមគួរទៅតាមការបដិបត្តិ ត្រូវរៀនតាមលំដាប់ បរិយត្តិ បដិបត្តិ បដិវេធ ។ តើអ្នកស្ញប់ស្ញែងពីកិច្ចការអាទិទេពទេ? ទេ ! អាទិទេពបានបង្កើតតែកិច្ចការកំប៉ិកកំប៉ុក បង្កើតតែរឿងជំលោះដល់មនុស្ស ខ្ញុំស្ញប់ស្ញែងតែខ្លួនខ្ញុំឯណេះវិញ នៅជាទារកមិនដឹងអីសោះហើយចេះកើតពីផ្ទៃម្តាយមកបានរួចចេះបៅចេះធំធាត់មកហើយ ចេះរស់ដោយគ្មានអាទិទេពបាន ។ ការច្នៃប្រឌិតនិមិត្តសញ្ញាភាសាដ៏ហួសវិស័យ និងការបកអាក្រាតអាថ៌កំបាំងធម្មជាតិ គឺមនុស្សជាអ្នកធ្វើទាំងអស់ ! សីលធម៌របស់មនុស្សក៏មនុស្សជាអ្នកបង្កើតឡើងដែរ មិនមែនអាទិទេពទេ ។

