មុខស្អាតបំផុតគឺដោយសារការញញឹម កាយវិការល្អបំផុតគឺគោរពចាស់ទុំសុភាពរាបសារ សម្តីផ្អែមបំផុតគឺនិយាយតែពាក្យពិតនិងមានប្រយោជន៍ ជីវិតរឹងមាំបំផុតគឺដោយសារគំនិតវិជ្ជមាន។ លាបក្រេមម៉្សៅតែមុខក្រញ៉ូវ សម្លៀកបំពាក់ហុឺហាតែក្រអឺតក្រទម និយាយច្រើនតែសម្តីឥតប្រយោជន៍ ឬសម្តីនាំរឿង ជីវិតទន់ខ្សោយដោយសារគំនិតអវិជ្ជមាន ទាំងអស់នេះសុទ្ធតែជាអ្វីដែលត្រូវផ្លាស់ប្តូរ។

