តើត្រូវដោះស្រាយបញ្ហាទុក្ខដោយវិធីណា? មានវិធីពីរបែប តាមលោកទស្សនៈ និងតាមធម្មទស្សនៈ។
១- លោកទស្សនៈ ត្រូវដើររកមេធាវី រកតុលាការ រកច្បាប់ រកបក្សពួក រកញាតិមិត្តមកជួយដោះស្រាយជាដើម ។
២- ធម្មទស្សនៈ ត្រូវដោះស្រាយតាមអរិយសច្ចៈទាំង៤ដោយមិនលំអៀងមកលើខ្លួនឯង បើខុសត្រូវហ៌ានទទួលកំហុស មិនអាចខំរកត្រូវតែឯងហើយខំចាប់កំហុសអ្នកដទៃនោះទេ ធ្វើយ៉ាងនេះនឹងបានទទួលការសងសឹកមកវិញតែប៉ុណ្ណោះ ដោះស្រាយតាមធម្មទស្សនៈគឺខ្លួនឯងត្រូវប្រឈមគិតតទល់ជាមួយខ្លួនឯង គិតឃើញតែមួយដងជាការស្រេច ។

