១-ស្អប់មិនដែលធ្វើឲ្យជីវិតមានក្តីសុខនោះទេ រស់នៅជាមួយចិត្តល្អដោយមិនចាំបាច់ថាខ្លួនជាអ្នកមានក៏មានក្តីសុខដែរ អ្វីដែលមិនរីករាយព្រលែងចោលទៅ ។
២-ហួសពេលដែលត្រូវគិតអាក្រក់ពីខ្លួនឯងហើយ វាគ្មានប្រយោជន៍អ្វីទាល់តែសោះសូម្បីតែខ្លួនឯងក៏មិនចេះស្រឡាញ់ខ្លួនឯងដែរតើអ្នកណាមកស្រឡាញ់យើងទៅ ?។
៣-មើលងាយរិះគន់គេមិនមែនធ្វើឲ្យខ្លួនឯងខ្លាំងទេ វាធ្វើឲ្យខ្លួនក្លាយជាមនុស្សអាក្រក់ ធ្វើអំពើល្អមិនមែនធ្វើឲ្យខ្លួនខ្សោយទេ វាជាការរំដោះខ្លួនពីចិត្តអាក្រក់ ។

