ការនឿយហត់បីយ៉ាងៈ

S

មនុស្សភាគច្រើនជ្រើសរើសការនឿយហត់បីយ៉ាងៈ
១- នឿយហត់ផ្លូវកាយ ។
២- នឿយហត់ផ្លូវចិត្ត ។
៣- នឿយហត់ផ្លូវវាចា ។
ព្រោះតែដឹងមិនទាន់អារម្មណ៍ខ្លួនឯងទើបបណ្តោយឲ្យការនឿយហត់ទាំងនេះកើតឡើង កាយហត់ហើយនៅគិតឲ្យហត់ចិត្តថែមទៀត មាត់ហត់ហើយនៅហត់ទាំងគំនិតព្រោះតែមាត់ ។ បណ្តោយឲ្យកំហឹងនិងភាពមួរម៉ៅបំផ្លាញទឹកចិត្តខ្លួនឯង ទើបត្រូវធ្វើការងារដោយគ្មានសេចក្តីសុខ ។ ព្រះពុទ្ធមានព្រះទ័យករុណាទើបប្រទានមេរៀនកុសលកម្មបទដប់ជារបងជួយឃុំគ្រងកាយ វាចា ចិត្ត កុំឲ្យហត់នឿយអត់ប្រយោជន៍ ។

Comments