កំហឹងគ្រាន់តែជាគ្រឿងបំពុលដុតរោលចិត្ត

S

កំហឹង គឺជាប្រតិកម្មចិត្តទៅនឹងរូប សម្លេង ក្លិន រស សម្ផស្សពាល់ត្រូវកាយ ដែលមិនត្រូវចិត្តយើង ទាស់នឹងចិត្តយើង កំហឹងគ្រាន់តែជាគ្រឿងបំពុលដុតរោលចិត្ត ជាកម្មអកុសលនាំមកនូវទុក្ខ អ្នកមានកំហឹងគឺដូចជាអ្នកឈឺក្បាល ហើយព្យាយាមយកញញួរវាយដំក្បាលខ្លួនឯងដើម្បីបន្ថយការឈឺចាប់តែប៉ុណ្ណោះ ! ឯអ្នកខឹងតបគឺដូចជាអ្នកធ្វើត្រាប់តាមគាត់ដែរ ។ គេធ្វើដូច្នេះគេគិតថា គឺគេធ្វើបានល្អបំផុតហើយ ដែលតាមពិតវាគ្មានបានផលចំណេញអ្វីទាំងអស់ ។ ចាំណា ! បើគេថាយើងជាមនុស្សអាក្រក់ តើយើងនឹងក្លាយជាមនុស្សអាក្រក់តាមពាក្យគេទេ យើងមិនអាចផ្លាស់ប្តូរតាមតែសំដីគេនោះឡើយ ! កំហឹងគ្រាន់តែភ្ញោចឲ្យយើងក្តៅក្រហាយឈឺចាប់ ឲ្យយើងគិតខុស ឲ្យយើងកើតប្រតិកម្មបំផ្លាញសុខភាពកាយចិត្តតែប៉ុណ្ណោះ មានការអីត្រូវដោះស្រាយប្រកបដោយស្មារតីគ្រប់គ្រងចិត្តទើបជាការល្អ។

Comments