១.សិរីមង្គលក្នុងជីវិត លុះត្រាតែមនុស្សនោះចេះស្កប់ស្កល់នឹងរបស់ដែលមាន និងចេះធ្វើសេចក្តីល្អ ញញឹមរួសរាយរាក់ទាក់ ព្រមទាំងចេះដឹងគុណ។ល។
២.សិរីមង្គលក្នុងគ្រួសារ លុះត្រាតែសមាជិកក្នុងគ្រួសារចេះយល់ចិត្តគ្នា ចេះយោគយល់អធ្យាស្រ័យ និងមានចិត្តសន្ដោសប្រោសប្រណីដល់គ្នានឹងគ្នា។
៣.សិរីមង្គលក្នុងសង្គម លុះត្រាតែមនុស្សក្នុងសង្គមចេះរូបរួមសាមគ្គី ចេះយោគយល់ស្រឡាញ់រាប់អានគ្នា ព្រមទាំងចេះធ្វើសេចក្តីល្អចំពោះគ្នាទៅវិញទៅមក។

