ការបង្រៀនបែបទំនើប

S

តាមពិតវាមិនមានអព្ភូតហេតុអស្ចារ្យអីដែលការបង្រៀនបែបទំនើបមិនទាន់ត្រូវបានគេដាក់បញ្ចូលទាំងស្រុងអំពីការចង់ដឹង ចង់ឃើញ ចង់លឺនោះទេ។
Einstein បានរិះគន់ទៅលើប្រព័ន្ធអប់រំសព្វថ្ងៃដែលមានលក្ខណៈស្តង់ដារហើយគាត់មិនលើកទឹកចិត្តដល់គំនិតបែបនេះឡើយ ។ គាត់ជឿជាក់ទៅលើការបង្កើតរថយន្តទៅតាមស្តង់ដារ តែគាត់មិនជឿលើការធ្វើឱ្យមនុស្សមានលក្ខណៈស្តង់ដារទេ ។ ស្តង់ដារភាវូបនីយកម្មវាពិតជាបានរារាំងនិងបន្ទុចបង្អាក់ការគិតត្រិះរិះពិចារណាដែលខ្លួនវាជាតម្រូវការចាំបាច់នៅក្នុងការអភិវឌ្ឍន៍ចិត្តគំនិតមនុស្សខ្លាំងណាស់ គាត់និយាយថា ដែលហៅថាការសិក្សា គឺជាការរំដោះខ្លួនចេញពីការអប់រំឲ្យសូត្រឬថាតាមនេះឯង ។ គំនិតនេះត្រូវគ្នាជាមួយការអប់រំរបស់ព្រះពុទ្ធខ្លាំងណាស់ វិបស្សនាគឺជាការសង្កេតពិនិត្យដែលនាំឲ្យកើតបញ្ញាដោយខ្លួនឯង បញ្ញាដែលដុះឡើងតាមរយៈការគិតត្រិះរិះពិចារណារកឃើញដោយខ្លួនឯង គឺជាបញ្ញាត្រាស់ដឹងយ៉ាងពិតប្រាកដ ។

Comments