គ្រប់គ្រងចិត្តបានគឺជាភាពខ្លាំង មានការគិតត្រូវគឺជាប្រធាន ចេះធ្វើឲ្យចិត្តស្ងប់គឺជាអំណាច ! មានមួយណាក៏រួចចាកទុក្ខបានដែរ តែបើមានទាំងបីនោះ ឈ្មោះថាអ្នកមានសោរសម្រាប់ចាក់បើកទ្វារនិព្វានហើយ ។ដោះស្រាយបញ្ហាដែលខ្លួនបានជួប បានល្អឬមិនបានល្អវាគ្មានបញ្ហាទេ កុំបាក់ទឹកចិត្តធ្វើអី ព្រោះនេះជាផ្លូវដែលជីវិតត្រូវតែឆ្ពោះទៅមុខ បើអ្នកច្រានចោលបញ្ហាមានន័យថាអ្នកច្រានចោលជីវិត កុំខ្លាចក្នុងការដោះស្រាយយកបទពិសោធឲ្យសោះ ដំណោះស្រាយនាំឲ្យចិត្តយើងមានសេរីភាព បញ្ហាផ្សេងគ្នានាំឲ្យមានការសិក្សាខុសៗគ្នា នឹងដើម្បីបញ្ជាក់សមត្ថភាពខ្លួនឯងពីសេចក្តីស្រឡាញ់ក្នុងការរស់នៅផង ។

