អវិជ្ជាជាហេតុនៃសង្ខារ បើរំលត់សង្ខារតើអស់អវិជ្ជាទេលោកតា ? ។ មួយទៀត លោកគ្រូ តើមានវិធីណាដែលអាចបង្រា្កបពួអាសូរិកាយបានទេ..លោកគ្រូ ។
សាធុ ៗ តើសង្ខាររលត់បានត្រឹមត្រូវគឺដោយសារតែអ្វី មិនគឺដោយសារតែវិជ្ជានិងវិមុត្តិទេឬ ? ធម៌ពីរនេះវិលទៅវិលមកទេចៅ ។ ក្នុងពុទ្ធសាសនានេះ មិនដែលធ្វើបាបអ្នកដទៃនោះទេ មានត្រឹមតែការ ការពារខ្លួននិងការជួយអប់រំតែប៉ុណ្ណោះ ដូច្នេះមានតែការជូនបុណ្យនិងផ្សាយមេត្តានេះទេចៅ ។ កុំតាំងចិត្តបៀតបៀនអ្នកដទៃឲ្យសោះ ព្រោះបើយើងបៀតបៀនគេ គេនឹងបៀតបៀនយើងវិញជាមិនខាន បង្កបានជាកម្មពៀរវេរាមិនចេះដាច់ ! ពៀររំងាប់ដោយការមិនចងពៀរ ។

