កម្លាំងចិត្ត

S

ជីវិតនេះបើគេមើលឃើញភាពសំខាន់គ្រប់យ៉ាងគេនឹងសុញគំនិតជាមិនខាន ! មេរៀនទទួលបានពីអ្នកបង្ហាត់សត្វខ្លានិងតោ ។ ហេតុអីអ្នកចាំបាច់យកកៅអីទៅតាមជាប់ជាមួយ ទាំងដែលលើខ្លួនមានរំពាត់ផង កាំភ្លើងខ្លីផងអញ្ចឹង ? គាត់ឆ្លើយថាៈ ក្នុងសភាពប្រឈមមុខខ្លាំង សត្វចង់តដៃតំបូងត្រូវលើកជើងកៅអីទាំងបួនឲ្យចំពីមុខតោ សត្វតោសំគាល់ឃើញភាពសំខាន់នៅលើជើងកៅអីទាំង៤ វាពិបាកសម្រេចចិត្ត មិនដឹងថាត្រូវខាំមួយណា ទីបំផុតក៏សុញគំនិតទៅជាភ្ញាក់ស្រឡាំងកាំង ក្លាយជាសត្វសាំងទន់ខ្សោយមិនអាចធ្វើអ្វីបាន ព្រោះតែត្រូវបែងចែកអារម្មណ៍ច្រើនពេក ។ កម្លាំងចិត្តក៏ដូចគ្នា បើអ្នកផ្តល់ភាពសំខាន់ទៅលើច្រើនរឿងពេក នោះឋាមពលចិត្តនឹងចុះខ្សោយកម្លាំងជាមិនខាន ។ វិធីហ្វឹកហាត់ប្រមូលផ្តុំកម្លាំងចិត្តក្នុងលោកនេះ មិនមានវិធីណាល្អប្រសើរលើសពីវិធីសមាធិនេះទៀតទេ ។

Comments

chhuonmao
សួស្ដីបងសូមជួយVotersឱ្យខ្ញុំវិញផង។