ការធ្វើកម្ម

S

ការធ្វើកម្មរមែងមានបីយ៉ាងនៅក្នុងលោក
១ធ្វើកម្មស រមែងបានផលសមិនប្រែជាខ្មៅ
២ធ្វើកម្មខ្មៅ រមែងបានផលខ្មៅមិនប្រែជាស
៣ធ្វើកម្មសលាយខ្មៅ រមែងបានផលធ្វើឲ្យមនុស្សពិបាកគិតយល់ ខ្លះដល់ថ្នាក់លែងជឿកម្មផលទៀតផងក៏មាន ព្រោះពេលខ្លះ គាត់គឺជាមនុស្សស្អាតល្អបរិសុទ្ធធ្វើបុណ្យរក្សាសីល តែបែរជាមានជីវិតរស់នៅលំបាកមិនដូចជាគេឯង រកបានអីរលាយហ្នឹង ព្រោះកំពុងតែសោយផលកម្មចាស់ ហើយកម្មថ្មីមិនទាន់ឲ្យផល។ខ្លះមានការរស់នៅ ជាជនកំណាចឃោរឃៅ កិបកេងប្រវ័ញ្ចបោកប្រាស់គេ តែបានទទួលផលចេះតែល្អឡើងៗ ព្រោះផលកម្មចាស់នៅមិនទានអស់ ហើយកម្មថ្មីមិនទាន់ហុចឲ្យ ដល់ពេលហុចឲ្យស្រាប់តែវិនាសបាក់ស្រុតគ្រឹបៗ រកអីមកតអីមិនបានហៅថាគ្រោះដាច់សង្រែកជាដើម។កម្មណាមានកំលាំងរមែងឲ្យផលមុន ផលកម្មក្នុងលោករមែងមានបីយ៉ាងដូច្នេះឯង !

Comments